ដំណឹងល្អ! ថ្លៃសាំងចុះ ១០០៛ ឯប្រេងម៉ាស៊ូតចុះ៥០៛ ទូទាំងប្រទេសកម្ពុជា

  • 2021-11-16 02:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រេងសាំងចុះថ្លៃមកតម្លៃត្រឹ ៤.៤៥០ រៀលក្នុងមួយលីត្រ តម្លៃនេះធ្លាក់ចុះវិញហើយ បន្ទាប់ពីឡើងថ្លៃអស់រយៈពេលប៉ុន្មានសប្ដាហ៍មុន បើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តម្លៃប្រេងសាំងធម្មតា គឺធ្លាក់ថ្លៃ១០០រៀលក្នុងមួយលីត្រ។ ជាមួយគ្នានេះប្រេងម៉ាស៊ូត ក៏ធ្លាក់នៅត្រឹម ៥០រៀលក្នុងមួយលីត្រ ផងដែរ។

បើធៀបនឹងសប្ដាហ៍មុន តម្លៃលក់រាយប្រេងឥន្ធនៈហាក់មានការកើនឡើងគួរឲ្យកត់សម្គល់ ដោយត្រូវ សាំងធម្មតាតម្លៃ៤,៥៥០ រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត្រ គឺ៤,១០០រៀលផងដែរ។

ក្រោយពីមានការសម្របសម្រូលពីរដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា អំឡុងពេលនៃវិបត្តិវីរុសកូវីដ ១៩ ប្រេងឥន្ធនៈនឹងត្រូវលក់រាយលើទីផ្សារចាប់ពីថ្ងៃទី១៦ វិច្ឆិកា រហូតដល់ថ្ងៃទី៣០ វិច្ឆិកាតម្លៃលក់ត្រឹមតែ៤,៤៥០រៀលប៉ុណ្ណោះ ក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ៤,០៥០​រៀល សម្រាប់ប្រេងម៉ាស៊ូត៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម
អត្ថបទថ្មី