ចុះទៀតហើយ! ប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូត ចុះថ្លៃ ១០០៛ ទៀតហើយទូទាំងប្រទេសកម្ពុជា

  • 2021-12-16 21:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប្រេងសាំងធម្មតា ក៏ដូចជា ប្រេងម៉ាស៊ូតបន្តធ្លាក់ថ្លៃទៀតហើយ ដែលប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,១០០៛ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៧៥០៛ សម្រាប់រយៈពេល ២សប្ដាហ៍ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។

បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុង២សប្ដាហ៍មុន តម្លៃប្រេងសាំងធម្មតា ក៏ដូចជាម៉ាស៊ូតនេះ បានចុះថ្លៃ ១០០៛ ដោយកំឡុងពេល២សប្ដាហ៍កន្លងទៅនេះ សាំងធម្មតាលក់ក្នុងតម្លៃ ៤,២០០៛ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៨៥០។

ការធ្លាក់ប្រេងទាំងនេះគឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី