តើអ្នកដឹងទេ? ប្រសិនបើចង់ស្នើសុំកម្ចីពីធនាគារឯកទេសអ៉ីអន ត្រូវមានឯកសារអ្វីខ្លះ?

  • 2022-04-07 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីបំពេញតម្រូវការរបស់អតិថិជនធនាគារឯកទេសអ៉ីអន(ខេមបូឌា) ភីអិលស៊ី បានខិតខំយ៉ាងមុតមាំក្នុងការស្វែងរកអ្វីដែលថ្មីដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការស្នើសុំកម្ចីចំណោមសកម្មភាពទាំងនោះការចុះឈ្មោះស្នើសុំកម្ចីតាមរយៈអ៉ីអនរហ័សម៉ូបាលជាសមិទ្ធផលដែលគួរឱ្យចាប់អារម្មណ៍បំផុត។

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យារបស់ធនាគារឯកទេសអ៉ីអន (ខេមបូឌា) ភីអិលស៊ី បានអនុញ្ញាតឱ្យអតិថិជនចុះឈ្មោះស្នើសុំកម្ចីតាមរយៈម៉ូបាលអេបបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរដោយផ្ទាល់មកកាន់ធនាគារដូចពីមុនឡើយ។

បន្ទាប់ពីការដាក់ឱ្យដំណើរការ អ៉ីអនរហ័ស ម៉ូបាល អស់រយៈពេលជិត ២ខែកន្លងមក គឺពិតជាបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក៏ដូចជាមជ្ឈដ្ឋានអ្នកប្រើប្រាស់ទូទៅផងដែរ។ ដោយសារតែវាមានភាពងាយស្រួល ឆាប់រហ័ស និងការរក្សាការសម្ងាត់ខ្ពស់ជូនដល់អតិថិជនទើបធ្វើឱ្យ អ៊ីអនរហ័ស ម៉ូបាល ដំណើរការបានយ៉ាងល្អរហូតមកដល់ពេលបច្ចុប្បន្ន។

ប្រាកដណាស់ដូចដែលលោកអ្នកបានជ្រាបស្រាប់ហើយថា លោកអ្នកអាចស្នើសុំកម្ចីពីធនាគារឯកទេសអ៉ីៅអន បានយ៉ាងងាយស្រួលតាមរយៈឌីជីថលដោយគ្រាន់តែទាញយកកម្មវិធី Aeon Rohas (អ៊ីអន រហ័ស) ពីក្នុង App store or Play store និងដំឡើងកម្មវិធីនេះនៅលើទូរសព្ទដៃរបស់លោកអ្នក និងធ្វើការចុះឈ្មោះប្រើប្រាស់ជាការស្រេច។

ការស្នើសុំ គ្រាន់តែបង្ហាញនូវឯកសារដែលមានតម្រូវការមួយចំនួននៅពេលលោកអ្នកធ្វើការស្នើសុំកម្ចី៖៏

១. ឯកសារបញ្ជាក់អត្តសញ្ញាណ

  • អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែន
  • រូបថតអ្នកដាក់ស្នើសុំកម្ចី

២. ឯកសារបញ្ជាក់ទីលំនៅបច្ចុប្បន្ន

  • សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់ ឬ លិខិតបញ្ជាក់ទីលំនៅដែលចេញដោយអាជ្ញាធរ

៣. ឯកសារបញ្ជាក់ប្រាក់ចំណូល

  • លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍
  • កិច្ចសន្យាការងារ
  • លក្ខីប័ត្របើកប្រាក់ខែ ឬ របាយការណ៍ធនាគារ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី